ក្រសួងការបរទេស ប្រកាសលទ្ធផលកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ស្តីពីកិច្ចសហការប្រយុទ្ធ នឹងជំងឺឆ្លងកូវីដ១៩ តាម Video Conference
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ ប្រកាសលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ មេសានេះ ដោយមានការចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកផ្សេងទៀត។
សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។
ខាងក្រោមនេះ ជាខ្លឹមសារក្រសួងការបរទេសខ្មែរ៖